តំណបានដាក់រួចហើយ។ អ្នកអាចចាប់ផ្ដើមប្រើប្រាស់បានហើយ។
សូមទាញយក និងប្រើប្រាស់វា។

កញ្ចប់ភាសាខ្មែរសម្រាប់ កម្មវិធីរុករកបណ្ដាញអ៊ីនធើនែត អូប៉េរ៉ា ១០.៥៣ កំណែទីមួយចេញហើយ។
សូមចុចទីនេះ ដើម្បីទាញយក កញ្ចប់ភាសាខ្មែរ។
សូមចុចទីនេះ ដើម្បីទាញយក អូប៉េរ៉ា ១០.៥៣។
*របៀបដំឡើង(សម្រាប់វីនដូ៧ និង XP)៖
-បញ្ជូលអូប៉េរ៉ា ១០.៥៣ ទៅក្នុងដ្រាយ C:\ របស់អ្នក។
-បញ្ចេញ(extract)ឯកសារដែលបានខ្ចប់ក្នុង km.zip មកក្រៅទាំងអស់។
-កូពីថតឯកសារ km ដែលបានបញ្ចេញមកនោះទៅក្នុង C:\Program Files\Opera\locale\
+សូមចុចទីនេះដើម្បីទាញយកពុម្ពអក្សរសម្រាប់ កម្មវិធីអូប៉េរ៉ា។
**សម្រាប់វីនដូ៧ សូមលុបពុម្ពរឺប្ដូរឈ្មោះពុម្ពអក្សរ MoolBoran និងត្រូវប្រាកដថាអ្នកបានប្ដូរពុម្ពអក្សរខ្មែរ លំនាំដើមក្នុងប្រព័ន្ធវីនដូ៧ ទៅជាពុម្ពអក្សរ Khmer OS System។ សូមចុចទីនេះ ដើម្បីមើលពីរបៀបប្ដូរពុម្ពអក្សរ។
សូមបញ្ជាក់៖ កម្មវិធីអូប៉េរ៉ា មានលក្ខណៈប្លែកត្រង់កន្លែងមួយ រាល់ភាសាអន្តរជាតិ (ក្រៅពីភាសាអង់គ្លេស) ក្នុងកម្មវិធីអូប៉េរ៉ា វាតែចាប់យកពុម្ពអក្សរនៃភាសានោះ ដែលនៅលើគេមកប្រើ។ ឧទាហរណ៍ភាសាខ្មែរ បើយើងមានពុម្ពមួយឈ្មោះ Khmer Angkalileka ដែលនៅលើគេ រឺ នៅដើមគេ (សូមមើលលំដាប់រៀង នៃពុម្ពនិមួយៗរបស់អ្នកក្នុង Control Panel) នោះកម្មវិធីអូប៉េរ៉ានឹងយកពុម្ពនោះ មកប្រើជាពុម្ពលំនាំដើម សម្រាប់គេហទំព័រនានាដែលប្រើខ្មែរយូនីកូដ។
-សូមបញ្ជូលពុម្ពអក្សរមួយនោះ (ជាពុម្ពអក្សរខ្មែរ Khmer OS System ដែលគ្រាន់តែដូរឈ្មោះដើម្បី អោយវានៅលើគេ តែរូបរាងអក្សរខ្មែរគឺរក្សានៅដដែល)។
-សូម ចុចទីនេះ ដើម្បីទាញយក ពុម្ពអក្សរ។(សម្រាប់វីន៧ សូមបើកវែបសាយជាភាសាខ្មែរក្នុងអូប៉េរ៉ាមុននឹងបញ្ជូលពុម្ពនេះ ព្រោះវីនដូ៧ អាចនឹងចាប់ទាញយកពុម្ពអក្សរ លំនាំដើមដែលប្រព័ន្ធបានកំណត់)
-បន្ទាប់មកសូម បើកកម្មវិធីអូប៉េរ៉ា។
-ចុចលើរូប O ដែលនៅផ្នែកខាងលើភាគខាងឆ្វេង
-រើសយក Settings –> Preferences…
-មើលទៅខាងក្រោម ហើយចុចលើប៊ូតុង Details…
-ចុចលើប៊ូតុង Add… រួចហើយរកមើលពាក្យ ភាសាខ្មែរ (ភាសាែខ្មរ)
-រួចចុច OK
-បន្ទាប់មកសូមរើសត្រង់វាល Encoding to assume for pages lacking specification ទៅជា UTF-8 (បើសិនជា UTF-8 ហើយមិនបាច់ដូរទេ)
-សូមចុចលើ ភាសាខ្មែរ ដែលយើងបានបន្ថែមរួច, រួចចុចលើប៊ូតុង Choose… ដែលនៅខាងលើ
-សូមរើសយក ឯកសារភាសាខ្មែរ ដែលនៅក្នុងថត C:\Program Files\Opera\locale\km\ ដោយរើសយកឯកសារឈ្មោះ km.lng រួចចុច Open បន្ទាប់មកចុច OK រហូតទាល់តែអស់ផ្ទាំងចុច។
**តើចង់អោយភាសាខ្មែរក្នុង អូប៉េរ៉ា បង្ហាញបានល្អទេ? សូមធ្វើតាមលំនាំខាងក្រោមនេះ៖
+វីនដូ៧៖ សូមចុចកូនកណ្ដុរស្ដាំនៅលើ Desktop រួចរើសយក Personalize
–មើលទៅខាងក្រោម ចុចលើរូបទីពីរ(Window Color)
–សូមប្ដូរពុម្ពអក្សរសម្រាប់ Message Box, និង Menu ទៅជា Khmer OS System។ ដើម្បីប្ដូរគឺគ្រាន់តែ រើសយកពាក្យនោះនៅ ក្នុងវាល Item បន្ទាប់មកវានឹង បង្ហាញពុម្ពអក្សរសម្រាប់របស់នោះ នៅខាងក្រោម។ រួចចុប្ដូរវាទៅជា Khmer OS System ជាការស្រេច។ 😀
+សម្រាប់វីនដូ XP៖
–ចុចកូនកណ្ដុរខាងស្ដាំនៅលើ Desktop រើសយក Properies –> រើសយកផ្ទាំង Appearance រួចចុចលើប៊ូតុង Advanced button រួចប្ដូរពុម្ពអក្សរវត្ថុដូចក្នុង វីនដូ៧ ដែរ។
បន្ទាប់ពីប្ដូរហើយ សូមដំណើរការកម្មវិធី អូប៉េរ៉ារបស់អ្នកម្ដងទៀត។ នោះលោកអ្នកនឹងឃើញការងាយស្រួលមើល ភាសាខ្មែរ ក្នុងកម្មវិធីអូប៉េរ៉ា។
សូមចូលរួចសប្បាយជាមួយ អ្វីដែលមានជាភាសាខ្មែរ។ ប្រសិនជាអ្នកឃើញមានការ ខុសឆ្គងក្នុងការបកប្រែនោះ សូមបញ្ចេញមតិមកទីនេះ ដើម្បីអោយយើងកែលម្អពាក្យ ឃ្លា ល្បះទាំងនោះអោយល្អ និងមានន័យងាយស្រួលក្នុងការអាន។
សូមអរគុណសម្រាប់ការអានអត្ថបទមួយនេះ និងគាំទ្រភាសាខ្មែរ។
ពីខ្ញុំ, ទេព សុវិចិត្រ (ខេមរបុត្រ)
សូមអរគុណចំពោះ, បង ក្មេងស្រែ, និងលោកពូ ហារីហាន់ ដែលបានចូលរួមបកប្រែ។ ហើយឥឡូវយើងអាចចេញជាកញ្ចប់ទីមួយហើយ យើងនឹងចេញនូវកញ្ចប់ ទី២ទៀត ដែលជាកញ្ចប់ចុងបញ្ចប់ បន្ទាប់មកយើងនឹងចាប់ផ្ដើមបកកំណែថ្មីនៃអូប៉េរ៉ា(១០.៦០)។ 😀 😀 😀