27
កក្កដា
10

កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ អូប៉េរ៉ា ១០.៥៣

តំណ​បាន​ដាក់​រួច​ហើយ។ អ្នក​អាច​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បាន​ហើយ។

សូម​ទាញ​យក និង​ប្រើ​ប្រាស់​វា។


កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ កម្មវិធី​រុក​រក​បណ្ដាញ​អ៊ីនធើនែត អូប៉េរ៉ា ១០.៥៣ កំណែ​ទី​មួយ​ចេញ​ហើយ។
សូម​ចុច​ទី​នេះ ដើម្បី​ទាញ​យក កញ្ចប់ភាសាខ្មែរ។
សូម​ចុច​ទីនេះ ដើម្បី​ទាញ​យក អូប៉េរ៉ា ១០.៥៣។
*របៀប​ដំឡើង(សម្រាប់​វីនដូ៧ និង XP)៖
-បញ្ជូល​អូប៉េរ៉ា ១០.៥៣ ទៅ​ក្នុង​ដ្រាយ C:\ ​របស់អ្នក។
-បញ្ចេញ(extract)ឯកសារ​ដែល​បានខ្ចប់ក្នុង km.zip មក​ក្រៅ​ទាំង​អស់។
-កូពី​ថតឯកសារ km ដែល​បាន​បញ្ចេញ​មក​នោះ​ទៅ​ក្នុង C:\Program Files\Opera\locale\
+សូម​ចុច​ទី​នេះ​ដើម្បី​ទាញ​យក​ពុម្ព​អក្សរសម្រាប់ កម្មវិធីអូប៉េរ៉ា។
**សម្រាប់​វីនដូ៧ សូម​លុប​ពុម្ពរឺ​ប្ដូរឈ្មោះ​ពុម្ព​អក្សរ MoolBoran និង​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ប្ដូរ​ពុម្ព​អក្សរ​ខ្មែរ លំនាំដើម​ក្នុង​ប្រព័ន្ធ​​វីនដូ៧ ទៅ​ជា​ពុម្ព​អក្សរ Khmer OS System។ សូម​ចុច​ទីនេះ ដើម្បី​មើល​ពី​របៀប​ប្ដូរ​ពុម្ពអក្សរ។
សូម​បញ្ជាក់៖ កម្មវិធី​អូប៉េរ៉ា មាន​លក្ខណៈ​ប្លែក​ត្រង់​កន្លែង​មួយ រាល់​ភាសា​អន្តរជាតិ (ក្រៅ​ពីភាសា​អង់គ្លេស) ក្នុង​កម្មវិធី​អូប៉េរ៉ា វា​តែ​ចាប់​យក​ពុម្ព​អក្សរ​នៃ​ភាសា​នោះ ដែល​នៅ​លើ​គេ​មក​ប្រើ។ ឧទាហរណ៍​ភាសា​ខ្មែរ បើ​យើង​មាន​ពុម្ព​មួយ​ឈ្មោះ Khmer Angkalileka ដែល​នៅ​លើ​គេ រឺ នៅ​ដើមគេ (សូម​មើល​លំដាប់​រៀង នៃ​ពុម្ព​និមួយ​ៗរបស់​អ្នក​ក្នុង Control Panel) នោះ​កម្មវិធី​អូប៉េរ៉ា​នឹង​យក​ពុម្ព​នោះ មក​ប្រើ​ជា​ពុម្ព​លំនាំដើម សម្រាប់​គេហទំព័រ​នានា​ដែល​ប្រើ​ខ្មែរ​យូនីកូដ។
-សូម​បញ្ជូល​ពុម្ព​អក្សរ​មួយ​នោះ (ជា​ពុម្ព​អក្សរ​ខ្មែរ Khmer OS System ដែល​គ្រាន់​តែ​ដូរ​ឈ្មោះ​ដើម្បី អោយ​វា​នៅ​លើគេ តែ​រូប​រាង​អក្សរ​ខ្មែរ​គឺរក្សា​នៅដដែល)។
-សូម ចុចទីនេះ ដើម្បី​ទាញ​យក ពុម្ព​អក្សរ។(សម្រាប់​វីន៧ សូម​បើក​វែបសាយ​ជា​ភាសា​ខ្មែរក្នុង​អូប៉េរ៉ា​មុន​នឹង​បញ្ជូល​ពុម្ព​នេះ ព្រោះ​វីនដូ៧ អាច​នឹង​ចាប់​ទាញ​យក​ពុម្ព​អក្សរ លំនាំ​ដើម​ដែល​ប្រព័ន្ធ​បាន​កំណត់)
-បន្ទាប់​មក​សូម បើក​កម្មវិធី​អូប៉េរ៉ា។
-ចុច​លើ​រូប O ដែល​នៅ​ផ្នែក​ខាង​លើ​ភាគ​ខាង​ឆ្វេង
-រើស​យក Settings –> Preferences…
-មើល​ទៅ​ខាង​ក្រោម ហើយ​ចុច​លើ​ប៊ូតុង Details…
-ចុច​លើ​ប៊ូតុង Add… រួច​ហើយ​រក​មើល​ពាក្យ ភាសាខ្មែរ (ភាសាែខ្មរ)
-រួច​ចុច OK
-បន្ទាប់​មក​សូម​រើសត្រង់​វាល Encoding to assume for pages lacking specification ទៅ​ជា UTF-8 (បើ​សិន​ជា UTF-8 ហើយ​មិន​បាច់​ដូរ​ទេ)
-សូម​ចុច​លើ ភាសា​ខ្មែរ ដែល​យើង​បាន​បន្ថែម​រួច, រួច​ចុច​លើ​ប៊ូតុង Choose… ដែល​នៅ​ខាង​លើ
-សូម​រើស​យក ឯកសារ​ភាសា​ខ្មែរ ដែល​នៅ​ក្នុង​ថត C:\Program Files\Opera\locale\km\ ដោយ​រើស​យក​ឯកសារ​ឈ្មោះ km.lng រួច​ចុច Open បន្ទាប់​មក​ចុច OK រហូត​ទាល់​តែ​អស់​ផ្ទាំង​ចុច។
**តើ​ចង់​អោយ​ភាសា​ខ្មែរ​ក្នុង អូប៉េរ៉ា បង្ហាញ​បាន​ល្អទេ? សូម​ធ្វើ​តាម​លំនាំ​ខាងក្រោម​នេះ៖
+វីនដូ៧៖ សូម​ចុច​កូនកណ្ដុរ​ស្ដាំ​នៅ​លើ Desktop រួច​រើស​យក Personalize
–មើល​ទៅ​ខាង​ក្រោម ចុច​លើ​រូប​ទីពីរ(Window Color)
–សូម​ប្ដូរពុម្ពអក្សរ​សម្រាប់ Message Box, និង Menu ទៅ​ជា Khmer OS System។ ដើម្បី​ប្ដូរ​គឺ​គ្រាន់​តែ រើស​យក​ពាក្យ​នោះ​នៅ ក្នុង​វាល Item បន្ទាប់​មក​វានឹង បង្ហាញ​ពុម្ពអក្សរ​សម្រាប់​របស់​នោះ នៅ​ខាង​ក្រោម។ រួច​ចុ​ប្ដូរ​វា​ទៅ​ជា Khmer OS System ជា​ការ​ស្រេច។ 😀
+សម្រាប់​វីនដូ XP៖
–ចុច​កូន​កណ្ដុរ​ខាង​ស្ដាំ​នៅ​លើ Desktop រើស​យក Properies –> រើស​យក​ផ្ទាំង Appearance រួច​ចុច​លើ​ប៊ូតុង Advanced button រួច​ប្ដូរ​ពុម្ព​អក្សរ​វត្ថុ​ដូច​ក្នុង វីនដូ៧ ដែរ។
បន្ទាប់​ពី​ប្ដូរ​ហើយ សូម​ដំណើរ​ការ​កម្មវិធី អូប៉េរ៉ា​របស់​អ្នក​ម្ដង​ទៀត។ នោះ​លោក​អ្នក​នឹង​ឃើញការ​ងាយ​ស្រួល​មើល ភាសា​ខ្មែរ ក្នុង​កម្មវិធីអូប៉េរ៉ា។
សូម​ចូលរួច​សប្បាយ​ជាមួយ អ្វី​ដែល​មាន​ជាភាសា​ខ្មែរ។ ប្រសិន​ជា​អ្នក​ឃើញ​មាន​ការ ខុស​ឆ្គង​ក្នុង​ការ​បក​ប្រែ​នោះ សូម​បញ្ចេញ​មតិ​មក​ទីនេះ ដើម្បី​អោយ​យើង​កែលម្អ​ពាក្យ ឃ្លា ល្បះ​ទាំង​នោះ​អោយ​ល្អ និង​មាន​ន័យ​ងាយ​ស្រួល​ក្នុង​ការ​​អាន។
សូម​អរគុណ​សម្រាប់​ការ​អាន​អត្ថបទ​មួយនេះ និង​គាំ​ទ្រ​ភាសា​ខ្មែរ។
ពី​ខ្ញុំ, ទេព សុវិចិត្រ (ខេមរបុត្រ)
សូម​អរគុណ​ចំពោះ, បង ក្មេង​ស្រែ, និង​លោក​ពូ ហារីហាន់ ដែល​បាន​ចូល​រួម​បក​ប្រែ​។ ហើយ​ឥឡូវ​យើង​អាច​ចេញ​ជា​កញ្ចប់​ទី​មួយ​ហើយ យើង​នឹង​ចេញ​នូវ​កញ្ចប់ ទី២​ទៀត ដែល​ជា​កញ្ចប់​ចុង​បញ្ចប់ បន្ទាប់​មក​យើង​នឹង​ចាប់​ផ្ដើម​បក​កំណែ​ថ្មី​នៃ​អូប៉េរ៉ា(១០.៦០)។ 😀 😀 😀

Advertisements

20 Responses to “កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ អូប៉េរ៉ា ១០.៥៣”


  1. 1 វាន់ឌីយ៉ា
    ខែកក្កដា 27, 2010 ម៉ោង 10:42 ល្ងាច

    អូហូ! រៀបរាប់ក្បោះក្បាយមែន។ មានប្រយោជន៍!

    • ខែកក្កដា 27, 2010 ម៉ោង 10:51 ល្ងាច

      អរគុណ សម្រាប់​ការ​អាន​នេះ​ណា​បង ឌីយ៉ា! ស្អែក រឺ​ខាន​ស្អែក កុំភ្លេច​សាក​ប្រើ​ផង, ឥឡូវ​ញ៉ុម​កំពុង​បក​ប្រែ បន្ថែម​ទៀត សង្ឃឹម​ថា​កញ្ចប់​ភាសា​នេះ​នឹង​អាច ធ្វើ​អោយ​ជនជាតិ​ខ្មែរ​ដែល​មិន​សូវ​ចេះ​ភាសា​អង់គ្លេស អាច​ប្រើ​កម្មវិធី​នេះ​ជា​ភាសា​ខ្មែរ ដែល​ធ្វើ​អោយ​គេ​ងាយ​ស្រួល​ប្រើ និង​ងាយ​ស្រល​យល់ ម៉្យាង​ទៀត​ព្រម​ទាំង​អាច​លើក​តំកើង​អក្សរ​សាស្ត្រ​ខ្មែរ​ផង​ដែរ។

      😀

  2. ខែកក្កដា 28, 2010 ម៉ោង 8:56 ព្រឹក

    អគុណ​ក្មួយ​នឹង​សាក​ល្បង​មើល​ តែឥឡូវ​កំពុងប្រើ​ Opera ១០.៥០ ហើយ​អញ្ចឹត្រូវ​តាមង!

  3. ខែកក្កដា 28, 2010 ម៉ោង 9:01 ព្រឹក

    មិន​ឃើញ​កញ្ចប់ភាសា​ខ្មែរ km.zip ទេ​សូមដាក់ម្ដង​ទៀតបាន​ទេ​ខ្មួយ

    • ខែកក្កដា 28, 2010 ម៉ោង 9:19 ព្រឹក

      បាទ​ពូ! សូម​មើល​អក្សរ​ក្រហម​នៅ​ខាង​លើ….មាន​ម៉ោង​ផ្សាយ​ទៀត​ណាពូ, ព្រោះ​ខ្ញុំ​នៅកំពុង​បន្ត​បក​បន្ថែម​ទៀត។ ប្រហែល​ជា​ផ្សាយ​អោយ​ទាញ​យក​នៅ​ម៉ោង ៥ល្ងាច​ថ្ងៃ​នេះ មិន​មែន​ម៉ោង ១១យប់​ទេ​ពូ។

  4. ខែកក្កដា 28, 2010 ម៉ោង 10:11 ព្រឹក

    ពិត​ជា​ល្អ​មែន​ ! អរគុណ​ដែល​បាន​ដាក់​អោយ​ប្រើ​ទាំងអស់​គ្នា 😉

  5. 8 កុមារកាមទេព
    ខែកក្កដា 28, 2010 ម៉ោង 10:36 ព្រឹក

    opera លឿនជាង firefox មែនទេ? បើលឿនមែន ខ្ញុំ install ថែម opera មួយទៀត ឲ្យគ្រប់បួនតែម្តង!!!

  6. ខែកក្កដា 29, 2010 ម៉ោង 6:19 ព្រឹក

    អ៊ូ!ធ្វើបានល្អណាស់វិចិត្រ! លើកមុនធ្លាប់សាកoperaម្តងដែរតែវាដូចជាមិនស្គាល់
    អក្សរខ្មែរសោះ !តែលើកនេះមានស្រាប់ចឹង!ងាយស្រួលណាស់
    ចាំរកសាកលរមើលៗក្រែងលោត្រូវចិត្ត!

  7. ខែកក្កដា 29, 2010 ម៉ោង 10:05 ព្រឹក

    sound great to have more applications in Khmer. keep going such a good job

  8. ខែកញ្ញា 2, 2010 ម៉ោង 3:59 ល្ងាច

    I hope that i can share some of my free time with u all if possible.

  9. 15 khmerguy
    ខែកញ្ញា 20, 2010 ម៉ោង 4:47 ល្ងាច

    ខ្ញុំក៏ចង់ដឹងពីវិធីប្ដូរអក្សរអាននៅក្នុង កម្មវិធីនេះដែរ ព្រោះវាបង្ហាញអក្សរជ្រុងៗ ពិបាកមើលដល់ហើយ។

    • 16 សុវិចិត្រ
      ខែកញ្ញា 20, 2010 ម៉ោង 5:46 ល្ងាច

      បើ​សិន​ជា​មាន​បញ្ហា​ក្នុង​ការ​មើល​ឃើញ​អក្សរ​ជ្រុងៗ ក្នុង​ទំព័រ​ដែល​យើង​បើក​នោះ។ គឺ​នេះ​មក​ពី​យើង​ដំឡើង​ឯកសារ​មួយ​ចំនួន​មិនត្រឹម​ត្រូវ។ ក្នុង​ការ​ប្រើ​ខ្មែរ​យូនីកូដ​គឺ​គេ​តម្រូវ​អោយ​យើង​ដំឡើង​ពីរ​ចំនុច ដោយ​ធីក​លើ៖
      -Install files for complex script and right-to-left language (Including Thai)
      -Install files for East Asian language
      ដើម្បី​ចុច​ដំឡើង​វា យើង​ត្រូវ​ចូល​ទៅ​កាន់ Control Panel –> Regional and Language Option –> ថេប Languages
      នេះ​ជា​តម្រូវ​ការ​យូនីកូដ​ខ្មែរ អោយ​បង្ហាញ​ត្រូវ​ក្នុង​វីនដូស៍ XP.
      តែ​ប្រសិន​ជា​អ្នក​ប្រើ​វីនដូស៍ ៧ និង វីស្តារ នោះ, គឺ​មិន​មាន​កន្លែង​អោយ​ដំឡើង​ក្រៅទេ។ ព្រោះ​គេ​បានដំឡើង​រួច​ជា​ស្រេច​ទៅ​ហើយ។ ហើយ​ពេល​ដែល​ចុច​ធីក​ហើយ​នោះ សូម​ចុច Apply ដើម្បី​ដំណើរ​ការ​ដំឡើង, ពេល​នោះ​វា​នឹង​ទាម​ទារ​នូវ​ឯកសារ​មួយ​ចំនួន​ពីថត i386 នៅ​ក្នុង​ឌីស​វីនដូស៍ XP, ប្រសិន​ជា​មិន​មាន​ឌីស​វីនដូស៍ទេ សូម​ទាញ​យក​ឯកសារ i386 នៅ​ទី​នេះ៖ http://www.yellowpages-cambodia.com/download/i386.exe
      បើ​សិន​ជា​ល្អ សូមអ្នក​ថត​យក​រូប​ដែល​មើល​ឃើញ អក្សរ​ជ្រុងៗ នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​មក​អោយខ្ញុំ។

      • 17 វិទ្យា
        ខែវិច្ឆិកា 28, 2010 ម៉ោង 4:39 ល្ងាច

        វិចិត្រ ខ្ញុំមិនមែនចង់និយាយអំពីការដំឡើងខ្មែរយូនីកូដនោះទេ គឺខ្ញុំចង់អោយ Opera នៅពេលបើកមើលវែបសាយ ដែលមានខ្មែរយូនីកូដ អាចមើលឃើញអក្សរដូចនៅក្នុងកម្មវិធី Firefox ឬ Google Chrome ដែរ គឺប្រហែលជា Font OS khmer។ តែកម្មវិធី Opera បែរជា បង្ហាញអក្សរខ្មែរយូនីកូដផ្សេងទៅវិញដែលមានរាងជ្រុងៗ ពិបាកក្នុងការមើល

  10. 18 មហោសថ
    ខែតុលា 26, 2010 ម៉ោង 11:02 ព្រឹក

    សួស្តី! ខ្ញុំចង់បានវាណាស់​ Opera ប៉ុន្តែខ្ញុំខំ download ណាស់តែបាន?
    សូមជួយរកវិធីខ្ញុំផងណា​ ។ តើអ្នកអាចផ្ញើរវាអោយខ្ញុំផងបានទេ?
    អរគុណទុកជាមុន!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s


%d bloggers like this: