Author Archive for សុវិចិត្រ ទេព

30
កក្កដា
10

សូម​ប្រើ​កញ្ចប់​ភាសា​ខ្មែរជាមួយ​អូប៉េរ៉ា ១០.៦០

តាម​ខ្ញុំ​បាន​សាក​ប្រើ​ជាមួយ អូប៉េរ៉ា​១០.៦០ មក​គឺ​ឃើញ​ថា​កញ្ចប់​ភាសា​យើង​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ។ ហើយ​ក៏​មិន​មាន​អ្វី​ខ្វះ​ខាត​ដែរ គឺ​ថា​ឃើញដូច​កំណែ​ចាស់​ដែរ។ ដូច​នេះ ខ្ញុំ​សូម​ផ្ដល់​យោបល់​អោយ​អ្នក​រាល់​គ្នា ប្រើ​កញ្ចប់​ភាសា​ខ្មែរ​ដែល​ខ្ញុំ​បាន​ប្រកាស​នោះ​ជាមួយ អូប៉េរ៉ា ១០.៦០។ ហើយ​មួយ​ទៀត​គឺ​អូប៉េរ៉ា ១០.៦០ លែង​មាន​បញ្ហា​ជាមួយ​វែបសាយ​ដែល​ប្រើ Javascript ទៀត​ហើយ ដូច​ជា​វែបសាយ Facebook, Gmail, ជាដើម។

Advertisements
27
កក្កដា
10

កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ អូប៉េរ៉ា ១០.៥៣

តំណ​បាន​ដាក់​រួច​ហើយ។ អ្នក​អាច​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បាន​ហើយ។

សូម​ទាញ​យក និង​ប្រើ​ប្រាស់​វា។


កញ្ចប់​ភាសា​ខ្មែរ​សម្រាប់ កម្មវិធី​រុក​រក​បណ្ដាញ​អ៊ីនធើនែត អូប៉េរ៉ា ១០.៥៣ កំណែ​ទី​មួយ​ចេញ​ហើយ។
សូម​ចុច​ទី​នេះ ដើម្បី​ទាញ​យក កញ្ចប់ភាសាខ្មែរ។
សូម​ចុច​ទីនេះ ដើម្បី​ទាញ​យក អូប៉េរ៉ា ១០.៥៣។
*របៀប​ដំឡើង(សម្រាប់​វីនដូ៧ និង XP)៖
-បញ្ជូល​អូប៉េរ៉ា ១០.៥៣ ទៅ​ក្នុង​ដ្រាយ C:\ ​របស់អ្នក។
-បញ្ចេញ(extract)ឯកសារ​ដែល​បានខ្ចប់ក្នុង km.zip មក​ក្រៅ​ទាំង​អស់។
-កូពី​ថតឯកសារ km ដែល​បាន​បញ្ចេញ​មក​នោះ​ទៅ​ក្នុង C:\Program Files\Opera\locale\
+សូម​ចុច​ទី​នេះ​ដើម្បី​ទាញ​យក​ពុម្ព​អក្សរសម្រាប់ កម្មវិធីអូប៉េរ៉ា។
**សម្រាប់​វីនដូ៧ សូម​លុប​ពុម្ពរឺ​ប្ដូរឈ្មោះ​ពុម្ព​អក្សរ MoolBoran និង​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ប្ដូរ​ពុម្ព​អក្សរ​ខ្មែរ លំនាំដើម​ក្នុង​ប្រព័ន្ធ​​វីនដូ៧ ទៅ​ជា​ពុម្ព​អក្សរ Khmer OS System។ សូម​ចុច​ទីនេះ ដើម្បី​មើល​ពី​របៀប​ប្ដូរ​ពុម្ពអក្សរ។
សូម​បញ្ជាក់៖ កម្មវិធី​អូប៉េរ៉ា មាន​លក្ខណៈ​ប្លែក​ត្រង់​កន្លែង​មួយ រាល់​ភាសា​អន្តរជាតិ (ក្រៅ​ពីភាសា​អង់គ្លេស) ក្នុង​កម្មវិធី​អូប៉េរ៉ា វា​តែ​ចាប់​យក​ពុម្ព​អក្សរ​នៃ​ភាសា​នោះ ដែល​នៅ​លើ​គេ​មក​ប្រើ។ ឧទាហរណ៍​ភាសា​ខ្មែរ បើ​យើង​មាន​ពុម្ព​មួយ​ឈ្មោះ Khmer Angkalileka ដែល​នៅ​លើ​គេ រឺ នៅ​ដើមគេ (សូម​មើល​លំដាប់​រៀង នៃ​ពុម្ព​និមួយ​ៗរបស់​អ្នក​ក្នុង Control Panel) នោះ​កម្មវិធី​អូប៉េរ៉ា​នឹង​យក​ពុម្ព​នោះ មក​ប្រើ​ជា​ពុម្ព​លំនាំដើម សម្រាប់​គេហទំព័រ​នានា​ដែល​ប្រើ​ខ្មែរ​យូនីកូដ។
-សូម​បញ្ជូល​ពុម្ព​អក្សរ​មួយ​នោះ (ជា​ពុម្ព​អក្សរ​ខ្មែរ Khmer OS System ដែល​គ្រាន់​តែ​ដូរ​ឈ្មោះ​ដើម្បី អោយ​វា​នៅ​លើគេ តែ​រូប​រាង​អក្សរ​ខ្មែរ​គឺរក្សា​នៅដដែល)។
-សូម ចុចទីនេះ ដើម្បី​ទាញ​យក ពុម្ព​អក្សរ។(សម្រាប់​វីន៧ សូម​បើក​វែបសាយ​ជា​ភាសា​ខ្មែរក្នុង​អូប៉េរ៉ា​មុន​នឹង​បញ្ជូល​ពុម្ព​នេះ ព្រោះ​វីនដូ៧ អាច​នឹង​ចាប់​ទាញ​យក​ពុម្ព​អក្សរ លំនាំ​ដើម​ដែល​ប្រព័ន្ធ​បាន​កំណត់)
-បន្ទាប់​មក​សូម បើក​កម្មវិធី​អូប៉េរ៉ា។
-ចុច​លើ​រូប O ដែល​នៅ​ផ្នែក​ខាង​លើ​ភាគ​ខាង​ឆ្វេង
-រើស​យក Settings –> Preferences…
-មើល​ទៅ​ខាង​ក្រោម ហើយ​ចុច​លើ​ប៊ូតុង Details…
-ចុច​លើ​ប៊ូតុង Add… រួច​ហើយ​រក​មើល​ពាក្យ ភាសាខ្មែរ (ភាសាែខ្មរ)
-រួច​ចុច OK
-បន្ទាប់​មក​សូម​រើសត្រង់​វាល Encoding to assume for pages lacking specification ទៅ​ជា UTF-8 (បើ​សិន​ជា UTF-8 ហើយ​មិន​បាច់​ដូរ​ទេ)
-សូម​ចុច​លើ ភាសា​ខ្មែរ ដែល​យើង​បាន​បន្ថែម​រួច, រួច​ចុច​លើ​ប៊ូតុង Choose… ដែល​នៅ​ខាង​លើ
-សូម​រើស​យក ឯកសារ​ភាសា​ខ្មែរ ដែល​នៅ​ក្នុង​ថត C:\Program Files\Opera\locale\km\ ដោយ​រើស​យក​ឯកសារ​ឈ្មោះ km.lng រួច​ចុច Open បន្ទាប់​មក​ចុច OK រហូត​ទាល់​តែ​អស់​ផ្ទាំង​ចុច។
**តើ​ចង់​អោយ​ភាសា​ខ្មែរ​ក្នុង អូប៉េរ៉ា បង្ហាញ​បាន​ល្អទេ? សូម​ធ្វើ​តាម​លំនាំ​ខាងក្រោម​នេះ៖
+វីនដូ៧៖ សូម​ចុច​កូនកណ្ដុរ​ស្ដាំ​នៅ​លើ Desktop រួច​រើស​យក Personalize
–មើល​ទៅ​ខាង​ក្រោម ចុច​លើ​រូប​ទីពីរ(Window Color)
–សូម​ប្ដូរពុម្ពអក្សរ​សម្រាប់ Message Box, និង Menu ទៅ​ជា Khmer OS System។ ដើម្បី​ប្ដូរ​គឺ​គ្រាន់​តែ រើស​យក​ពាក្យ​នោះ​នៅ ក្នុង​វាល Item បន្ទាប់​មក​វានឹង បង្ហាញ​ពុម្ពអក្សរ​សម្រាប់​របស់​នោះ នៅ​ខាង​ក្រោម។ រួច​ចុ​ប្ដូរ​វា​ទៅ​ជា Khmer OS System ជា​ការ​ស្រេច។ 😀
+សម្រាប់​វីនដូ XP៖
–ចុច​កូន​កណ្ដុរ​ខាង​ស្ដាំ​នៅ​លើ Desktop រើស​យក Properies –> រើស​យក​ផ្ទាំង Appearance រួច​ចុច​លើ​ប៊ូតុង Advanced button រួច​ប្ដូរ​ពុម្ព​អក្សរ​វត្ថុ​ដូច​ក្នុង វីនដូ៧ ដែរ។
បន្ទាប់​ពី​ប្ដូរ​ហើយ សូម​ដំណើរ​ការ​កម្មវិធី អូប៉េរ៉ា​របស់​អ្នក​ម្ដង​ទៀត។ នោះ​លោក​អ្នក​នឹង​ឃើញការ​ងាយ​ស្រួល​មើល ភាសា​ខ្មែរ ក្នុង​កម្មវិធីអូប៉េរ៉ា។
សូម​ចូលរួច​សប្បាយ​ជាមួយ អ្វី​ដែល​មាន​ជាភាសា​ខ្មែរ។ ប្រសិន​ជា​អ្នក​ឃើញ​មាន​ការ ខុស​ឆ្គង​ក្នុង​ការ​បក​ប្រែ​នោះ សូម​បញ្ចេញ​មតិ​មក​ទីនេះ ដើម្បី​អោយ​យើង​កែលម្អ​ពាក្យ ឃ្លា ល្បះ​ទាំង​នោះ​អោយ​ល្អ និង​មាន​ន័យ​ងាយ​ស្រួល​ក្នុង​ការ​​អាន។
សូម​អរគុណ​សម្រាប់​ការ​អាន​អត្ថបទ​មួយនេះ និង​គាំ​ទ្រ​ភាសា​ខ្មែរ។
ពី​ខ្ញុំ, ទេព សុវិចិត្រ (ខេមរបុត្រ)
សូម​អរគុណ​ចំពោះ, បង ក្មេង​ស្រែ, និង​លោក​ពូ ហារីហាន់ ដែល​បាន​ចូល​រួម​បក​ប្រែ​។ ហើយ​ឥឡូវ​យើង​អាច​ចេញ​ជា​កញ្ចប់​ទី​មួយ​ហើយ យើង​នឹង​ចេញ​នូវ​កញ្ចប់ ទី២​ទៀត ដែល​ជា​កញ្ចប់​ចុង​បញ្ចប់ បន្ទាប់​មក​យើង​នឹង​ចាប់​ផ្ដើម​បក​កំណែ​ថ្មី​នៃ​អូប៉េរ៉ា(១០.៦០)។ 😀 😀 😀

11
មិថុនា
10

ប្រើ​កម្មវិធី​រុករក Opera ជាភាសា​ខ្មែរ

នៅពេលនេះ​អ្នក​អាច​ប្រើ​កម្មវិធី​រុក​រក​ប្រព័ន្ធ​អ៊‍ីនធើនិត Opera ជា​ខេមរភាសា​ហើយ! លោក​អ្នក​នឹង​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ប្រើ Opera ជា​ខេមរភាសា!

ពួក​យើង​ទទួល​ស្វាគមន៍ការ​រិះ​គន់​របស់​លោក​អ្នក ដើម្បី​កែលម្អ​ពាក្យ​ពេចន៍​ក្នុង​នោះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង សម្រាប់​ខេមរ​ជន​របស់​យើង។

ក្នុង​ការ​បក​ប្រែ​នេះ​មាន​ការ​ចូល​រួម​ពី៖

ទេព សុវិចិត្រ

ក្មេង​ស្រែ

Heng Harryhun

បក​ប្រែ​បាន​ប្រហែល ៥០% ហើយ! ការ​បក​ប្រែ​នឹង​ដាក់​ឲ្យ​សាក​ល្បង​នៅ​ពេល​ខាង​មុខ​នេះ។